(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស និងជាគ្រូបង្វឹក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ដែលកំពុងតែធ្វើឲ្យ មហាជន និងអ្នកគាំទ្រ ជ្រួលច្របល់ ចង់ដឹងពីស្ថានភាពជំងឺរបស់នាង រហូតដល់ថ្នាក់ចេញទៅព្យាបាល នៅប្រទេសថៃនោះ ពេលនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា ស្ថានភាពជំងឺរបស់នាង បានធូរស្បើយច្រើនហើយ និងត្រូវត្រឡប់មកប្រទេស កំណើតវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ។
Thursday, May 26, 2016
Saturday, May 21, 2016
Phone 7 / 7 Plus ដែលចេញនៅខែកញ្ញាខាងមុខ នឹងមានកម្រាស់ស្ដើងជាង និងស្រាលជាង iPhone 6S
By Unknown at 7:21 PM
No comments
គំរូiPhone 7 ប្រភព៖ macworld
ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone 7 និង 7 Plus ជំនាន់ថ្មីនៅអំឡុងខែកញ្ញា ហើយយើងក៏ធ្លាប់បានលេចឮព័ត៌មានអំពីលក្ខណសម្បត្តិ និងការរចនាខ្លះកន្លងមក។ ចំណែកបើយោងតាមរបាយការណ៍ថ្មីចុងក្រោយនេះ ឱ្យដឹងមកថាទូរស័ព្ទ iPhone 7 និង 7 Plus របស់ Apple នឹងមានកម្រាស់ស្ដើងជាងមុន ហើយស្រាលជាង iPhone 6S និង 6S Plus ទៅទៀត។
iPhone ជំនាន់ទី១០ ទាំងពីរនឹងមានថាមពលថ្មខ្ពស់ជាង iPhone ជំនាន់បច្ចុប្បន្ន ហើយនឹងមានការវេចខ្ចប់តាមស្តង់ដារបច្ចេកវិទ្យាខ្ពស់ បំពាក់ឈីប RF នៅលើ iPhone 7 ដែលនឹងធ្វើឲ្យកម្រាស់របស់វា ស្ដើងជាងមុន និងស្រាលជាងមុន។ iPhone 7 ថ្មីទាំងពីរ នឹងត្រូវក្រុមហ៊ុនដកចោលរន្ធកាស ៣,៥មិល្លីម៉ែត្រ ជំនួសមកវិញនូវរន្ធ lightning ហើយអាចប្រើទាំងដោតកាស និងសាកថ្ម។
iPhone 7/7 Plus ត្រូវគេរំពឹងថា នឹងបំពាក់ឈីប Apple A10 ហើយនឹងមាន RAM ទំហំ 3GB ឬអាចដល់ 4GB គឺធំជាង iPhone 6s/6s Plus ដែលមានត្រឹម 2GB។ គេរំពឹងថា Apple នឹងប្រកាសចេញ iPhone 7 និង 7 Plus នៅខែកញ្ញាខាងមុខ៕
ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ ET News, Le Journal Du Geek
ប្រភព ៖ ET News, Le Journal Du Geek
__________________________________________________________________________________
Friday, May 20, 2016
ហួសចិត្ត! ត្រូវឡានបុក ធ្លាក់ពីលើម៉ូតូហើយ ឆ្លៀតដេកនៅលើដី លេងបណ្តាញសង្គមទៀត!
By Unknown at 11:37 PM
No comments
ចិន៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិចិនម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីស្រ្តីរូបនោះ ត្រូវរថយន្តបុក ធ្លាក់ពីលើម៉ូតូហើយ បែរជាឆ្លៀតដេកនៅលើដី រួចទាញទូរស័ព្ទដៃ មកលេងបណ្តាញសង្គមទៀត។
ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ បានកើតឡើង កាលពីថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Jiangyou ខេត្ត Sichuan ប្រទេសចិន ដោយស្រ្តីរងគ្រោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណឡើយ ត្រូវបានរថយន្ត ពណ៌សមួយគ្រឿងបុក ខណៈនាងកំពុងជិះម៉ូតូ ម៉ាកកូនទាមួយគ្រឿង។
រូបភាពនារីរងគ្រោះ
______________________________________________________________________________________
អ្នកដំណើរជាច្រើន ដែលស្ថិតនៅក្បែរ កន្លែងកើតហេតុ និងបានឃើញ ហេតុការណ៍នោះផ្ទាល់បានគិតថា ស្រ្តីរងគ្រោះ ប្រហែលជាទាញទូរស័ព្ទដៃ ដើម្បីទាក់ទងទៅកាន់ ក្រុមគ្រួសារ ឬក៏មិត្តប្រុសហើយ ប៉ុន្តែផ្ទុយទៅវិញ នាងបែរជាទាញទូរស័ព្ទដៃ យកមក Log In ចូលគណនីបណ្តាញសង្គម WeChat របស់នាង និងដេកលេងនៅកណ្តាលផ្លូវតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនៅកន្លែងកើតហេតុ ដែលបង្ហាញឲ្យឃើញ ពីទិដ្ឋភាព ដ៏គួរឲ្យហួសចិត្តនោះ ត្រូវបានគេបង្ហោះ ទៅលើបណ្តាញសង្គម Weibo កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ រំលងបានមួយថ្ងៃ ដោយភ្ជាប់ជាមួយនឹងសារ ដែលសរសេរថា «នៅលើដងផ្លូវ ក្នុងខេត្ត Sichuan ស្រ្តីម្នាក់ត្រូវរថយន្តបុក និងដួលទៅលើដី។ អ្នកឃើញហេតុការណ៍ ជាច្រើននាក់ បានស្រឡាំងកាំង បន្ទាប់ពីស្រ្តីរងគ្រោះ ទាញទូរស័ព្ទដៃ យកមកលេងបណ្តាញសង្គម ជាមួយមិត្តភក្តិ ដោយមិនគិតពី សុវត្ថិភាពផ្ទាល់ខ្លួន និងផលប៉ះពាល់ ដល់ចរាចរណ៍ឡើយ»។
យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Weibo បានចូលមកបញ្ចេញមតិ បែបឡកឡឺយ ដល់ស្រ្តីរងគ្រោះថា «ទោះបីជាកើតរឿងអ្វីក៏ដោយ រឿងដំបូងដែលត្រូវធ្វើ គឺបង្ហោះ Status នៅលើបណ្តាញសង្គម» និង «នាងគួរតែថតរូប... កែរូបថតនោះ និងសរសេរ Status បង្ហោះទៅលើបណ្តាញសង្គម WeChat ឬ Weibo... បន្ទាប់មកឆ្លើយតបមតិគេ»។
គួរបញ្ជាក់ផងដែរថា WeChat និង Weibo គឺជាបណ្តាញសង្គម ដ៏មានប្រជាប្រិយភាព ខ្លាំងបំផុត នៅក្នុងប្រទេសចិន៕
រូបភាពនារីរងគ្រោះ ដែលនៅដេកលេងបណ្ដាញសង្គម បន្ទាប់ពីត្រូវរថយន្ដបុក
ប្រភព ៖ បរទេស
Mum-to-be says pregnancy addiction to eating BUBBLES was 'better than sex'
By Unknown at 11:10 PM
No comments
A mum-to-be who became addicted to eating BUBBLES during her pregnancy claims eating suds was better than sex.
Zoe Eastman insisted on soaking in the tub three times a day to satisfy her unusual craving , spending hours consuming every last bubble.
The 33-year-old barber, from Liverpool, said: "When I first fell pregnant, I enjoyed pampering myself in the bath with soothing lotions.
"I'd try different products, but it wasn't until I was 20 weeks pregnant that the craving to eat bath bubbles started.
Did you have any unusual pregnancy cravings? Tell us in the comments below
She started to crave soapy suds at 20 weeks
"I came across Radox Muscle Therapy, and I couldn't get enough.
"I would put the bubbles up to my nose and inhale.
"The experience was invigorating and soon I started tasting the bubbles. For some strange reason I loved the consistency.
"It was a sensual feeling - like having an orgasm. It was better than sex."
The mum-of-one would cover her face in bubbles, and inhale the fragrant foam into her mouth.
The mum-to-be covered her face and inhaled the bubbles
Getting through two bottles of Radox bubble bath a week, Zoe tried to hide her secret addiction from fiance, Mark Smith, 34, a builder, but one evening he caught her with a face full of bubbles in the bath.
She says: "When Mark caught me eating the bubbles, I should have felt embarrassed, but eating them was so exhilarating that I didn't care what I looked like.
"Soon I was thinking about bath bubbles all day long."
លេចធ្លាយរូបរាងផ្លូវការ iPhone 7 ~ Leaked shape iPhone 7
By Unknown at 7:34 AM
No comments
ពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងរូបរាង iPhone 7 ត្រូវចេញផ្សាយជាបន្តបន្ទាប់ តែសម្រាប់លើកនេះ អាចនឹងច្បាស់ការស្ទើរតែ ៩០% ជាមួយរូបរាងរបស់ iPhone 7។
មានការបង្ហាញមួយពី gsmarena អំពីគំនូរ 3D នៃរូបរាង iPhone ដែលគេជឿថា ជារាងពិតរបស់ iPhone 7 ។ យោងតាមគំនូរនោះ iPhone 7 មានរាងស្ដើងជា iPhone 6s ហើយមិនមានរន្ធកាសទំហំ 3.5mm នោះទេ ហើយវាមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះ។
តែចំពោះពណ៌របស់ iPhone ក្នុងគំនូរ អាចនឹងមានភាពខុសគ្នា ជាមួយពណ៌ផ្លូវការ ព្រោះគេជឿថា Apple នឹងបញ្ចេញពណ៌ថ្មីសម្រាប់ iPhone 7 ៕
អានបន្ត ៖ តម្លៃទូរសព្ទ Vertu មួយទឹកៗសម្រាប់អ្នកគាំទ្រ
___________________________________________________________________________________
Watch: Taiwanese mega-star Jolin Tsai kisses actress Ruby Lin in new music video
By Unknown at 6:01 AM
No comments
Taiwanese pop legend Jolin Tsai dropped her 13th album Play on November 16, and for the release of her latest hit “We're All Different, Yet the Same” she gave actress Ruby Lin a big smooch on the lips in an impromptu scene that took over an hour to film.
The inspiration for the video came from the true story a lesbian couple who had been together for over 30 years. After one of them was hospitalized and needed emergency surgery, her partner was unable to sign the consent form because she was neither a legal spouse nor family member. When the doctor asked “What is your relationship with the patient?” she could only reply: "A good friend."
Throughout the video, the pop star sings: “How much courage is needed to love someone, this different kind of love is so simple yet romantic..." In this version of the story, however, when the nurse asks one of the women "What is your relationship to the patient?" she replies: "My wife."
Watch: Taiwanese mega-star Jolin Tsai kisses actress Ruby Lin in new music video
________________________________________________________________________________
វ៉ាន់ លីឡាដូចមិនសប្បាយចិត្ដសោះក្នុងថ្ងៃភ្ជាប់ពាក្យ(មានវីដេអូ)
By Unknown at 1:32 AM
No comments
វ៉ាន់ លីឡាដូចមិនសប្បាយចិត្ដសោះក្នុងភ្ជាប់ពាក្យ
________________________________________________________________________
Thursday, May 19, 2016
ប្អូន ព្រីម លីហ្សា ប្រាប់ពីវីដេអូ ដែលអ្នកគិតថាថតស្រាត (មានវីដេអូ)
By Unknown at 11:37 PM
No comments
ភ្នំពេញ៖ ជាមួយនឹងវីដេអូឃ្លិបមួយ ដែលអ្នកលេងលើ បណ្តាញសង្គមហ្វេសប៊ុក គិតថាថតស្រាតនោះ ត្រូវបាន ប្អូនស្រី របស់ ព្រីម លីហ្សា (Prim Lyza) បានបញ្ជាក់ ដើម្បីបញ្ចប់មន្ទិល កុំឲ្យមានរឿងរ៉ាវវែងឆ្ងាយ ។
តាមរយៈវិដេអូឃ្លិប ក្រោមចំណងជើងថា LIVE ALONE ដែលជាស្ពតផ្សព្វផ្សាយ ទ្រនាប់ជើងប្រេនៗ LV ដោយក្នុងវីដេអូឃ្លិបមើលទៅ សិចស៊ី ដែលធ្វើឲ្យមាន ការសន្និដ្ឋានថា ព្រីម លីហ្សា ច្បាស់ណាស់ ថតស្រាតមិនខាននោះទេ ។
ទីនទីន ដែលត្រូវជាប្អូនរបស់ ព្រីម លីហ្សា បានប្រាប់ LookingTODAY នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា«វីដេអូឃ្លិបនេះ អ្នកលេងហ្វេសប៊ុក ជាច្រើនបានរិះគន់លើបងស្រី ខ្ញុំថាថតស្រាតអីណា តែធាតុពិតមិនមែននោះទេ អ្នកទាំងនោះគិតខុសហើយ» ។
ប្អូនតារាសិចស៊ីខាងលើ បានបន្តថា«បងស្រីខ្ញុំ (ព្រីម លីហ្សា) មិនមែនថតស្រាតនោះទេ គី លីហ្សា ពាក់ឈុតប៊ីគីនីម៉ូតថ្មី ដែលអត់មានដៃវារខ្នង មើលទៅដូចថតស្រាតចឹង ហើយផ្នែកខាងមុខ បានយកដៃបិទបាំង ជាមួយនឹងក្រណាត់អាវ » ។
សម្រាប់វីដេអូឃ្លិបខាងលើ នេះត្រូវបានប្អូនស្រី តារាសិចស៊ីខាងលើ អះអាងថា ថតនៅសឹង្ហបុរី ហើយនឹងមាន វីដេអូឃ្លិបទី២ទៀត ដែលថតឈុតប្រេនៗនេះដែរ ចេញក្នុងពេលឆាប់ៗខាងមុខ៕
ទស្សនាវីដេអូឃ្លិបវីដេអូ៖
ប្រភព ៖ ដើមអម្ពិល
___________________________________________________________________________
សម័យឥឡូវ ក្មេងប្រុស បែរជាប្រឈមនឹងការរំលោភផ្លូវភេទ ច្រើនទៅវិញ
By Unknown at 10:18 PM
No comments
បណ្ដាញសុវត្ថិភាពកុមារ បើកឆាកផ្សព្វផ្សាយគន្លឹះ៧ សម្រាប់ជួយកុមារ
ការរំលោភបំពានផ្លូវភេទ និង ហិង្សា គឺមានតួលេខខ្ពស់បំផុត ក្នុងចំណោមករណីរំលោភបំពាននានាលើកុមារកម្ពុជា ប៉ុន្តែការរំលោភផ្លូវភេទក្មេងប្រុស ពីសំណាក់បុរសទេសចរបរទេស បានកើនឡើងគួឲ្យកត់សំគាល់។ នេះបើតាមកញ្ញា វុទ្ធី សុកញ្ញា មន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការមិត្តសំឡាញ់។
កញ្ញាថាតួលេខនេះ គឺផ្អែកតាមការរាយការណ៍តាមប្រព័ន្ធទូរសព្ទពីខេត្តក្រុងនានា។ ពុំបានបង្ហាញទិន្ន័យច្បាស់លាស់ទេ តែថាការបៀតបៀនផ្លូវភេទក្មេងប្រុស កើនឡើងមួយកម្រិតធំ ថ្វីបើនៅតិចជាងក្មេងស្រី។ ការគំរាមកំហែងនិងជួញដូរផ្លូវភេទក្មេងប្រុសតែងកើតឡើង ពីបណ្ដាបុរសទេសចរបរទេស។ អាណាព្យាបាលមួយចំនួនក៏រកឃើញថាបានពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទក្មេងប្រុសទៅជនបរទេសផងដែរ។ «វាមិនទាន់ច្រើនដល់ករណីក្មេងស្រីនៅឡើយទេ តែកើនឡើងច្រើន»។ កញ្ញាបញ្ជាក់។
ក្រៅពីរងគ្រោះដោយទេសចរផ្លូវភេទ កុមារកម្ពុជាជាច្រើនបានប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ដូចជា ហិង្សា ចំណាកស្រុក និងការរំលោភពលកម្ម។ ដូច្នេះហើយតាំងពីឆ្នាំ ២០០៥មក បណ្ដាញសុវត្ថិភាពកុមារ របស់អង្គការ Friends Internaional បានបង្កើតឡើងដើម្បីទប់ស្កាត់ការរំលោភបំពានគ្រប់រូបភាពលើកុមារ។
ប៉ុន្តែ១០ឆ្នាំមកនេះ បណ្ដញសុវត្ថិភាពកុមារ បានផ្សព្វផ្សាយដោយផ្ដោតលើតែក្រុមអ្នកទេសចរបរទេសប៉ុណ្ណោះ។ ខិត្តប័ណ្ណបានបោះពុម្ពជាភាសាអង់គ្លេស និងបានចែកចាយ ពិសេសតាមសណ្ឋាគារនិងផ្ទះសំណាក់ ដែលជាគោលដៅប្រមូលផ្ដុំទេសចរណ៍បរទេស។ ទើបតែចុងសប្ដាហ៍មុននេះ បណ្ដាញសុវត្ថិភាពកុមារ បានពង្រីកយុទ្ធនាការផ្សព្វផ្សាយសម្រាប់គោលដៅពលរដ្ឋខ្មែរជាលើកដំបូង ដើម្បីទប់ស្កាត់ការរំលោភបំពានលើកុមារ។ ខិត្តប័ណ្ណបានបោះពុម្ពជាភាសាខ្មែរដែលពន្យល់ពីគន្លឹះ៧ អាចណែនាំឲ្យប្រជាពលរដ្ឋអនុវត្តជួយដល់កុមារ បានចែកសាធារណជន ហើយសំនួរជាច្រើនបានស្រាយដើម្បីស្វែងរកការចូលរួមសង្គ្រោះកុមារ។
សុកញ្ញា បញ្ជាក់ចំណោមការរំលោភផ្លូវភេទកន្លងមក សម្បូរករណីរំលោភផ្លូវភេទក្មេងប្រុសពីជនបទេស។ បរទេសជាអ្នកប្រព្រឹត្ត ប៉ុន្តែជនបរទេសក៏ជាអ្នកទូរសព្ទរាយការណ៍មក Hotline គឺពុំសូវមានខ្មែរទេ។ សុកញ្ញារៀបរាប់ហេតុផលថា៖ «ព្រោះបើយើងមិនធ្លាប់ដឹងគឺយើងមើលមិនដឹង មិនសង្ស័យទេ តែបើគេធ្លាប់ដឹង ខាងហ្នឹងគេមើលស្គាល់ អីចឹងខាងបរទេសគេឆាប់ចាប់ដឹងណាស់ គេទូរសព្ទមកយើង»។
ដើម្បីទប់ស្កាត់ការរំលោភបំពានលើកុមារគ្រប់រូបភាព បណ្ដាញសុវត្ថិភាពកុមារ បានពង្រាយនិងមានដៃគូនៅ ភ្នំពេញ កំពង់ចាម សៀមរាប ក្រុងព្រះសីហនុ ប៉ោយប៉ែត អ្នកលឿង និងបាត់ដំបង ជាដើម។ ទន្ទឹមនឹងនេះ សកម្មជនមួយចំនួនបានបណ្ដុះបណ្ដាលឡើង ដើម្បីអន្តរាគមន៍ភ្លាមៗនៅពេលកុមារស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ មានដូចជាបុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ម៉ូតូឌុប ម៉ូតូរ៉ឺម៉ក និងអ្នកលក់ដូរជាដើម។ ការសង្គ្រោះកុមារគឺមានគ្រប់ទីកន្លែងដែលមានបិទផ្លាក សុវត្ថិភាពកុមារ។
បណ្ដាញសុវត្ថិភាពកុមារ ធ្វើការលើការទប់ស្កាត់ការបំពានកុមារ គ្រប់រូបភាព។ សូម្បីកុមាររងសម្ពាធគ្រួសារ។ ដូចថាកុមារមិនបានរៀនសូត្រ ព្រោះឪពុកម្ដាយគ្មានការងារ បណ្ដាញនេះ មានការសម្របសម្រួល ដោយការបណ្ដុះបណ្ដាលជំនាញនិងជួយបង្កើតមុខរបរ ដើម្បីឲ្យកុមារគេចពីពលកម្មនិងទទួលបានការអប់រំ។ មន្ត្រីទំនាក់ទំនងរូបនេះថា ប្រជាជនខ្មែរមួយចំនួន នៅខ្វះការយល់ដឹង។ ដូចជាករណីកុមារតាមដងផ្លូវ។ «យើងយកគេទៅមណ្ឌលមានហូបចុក គេមិនចេះនៅ។ ណាមួយឪពុកម្ដាយគេ មិនចង់ឲ្យកូនចាកចេញពីជីវិតតាមផ្លូវឡើយ។ គេថាចុះបើឲ្យកូនគេទៅរៀនបានអី បើនៅលក់នៅសុំតាមផ្លូវគឺអាចរកលុយបាន។ កុមារជាច្រើនប្រឈមមុខនឹងគ្រោះតាមផ្លូវ ពួកគេមិនបានគិតពីការវិនិយោគរយៈពេលយូរតាមការរៀនសូត្រឡើយ គឺពួកគេខ្វះចំណេះដឹង ពួកគេមិនយល់ឡើយ ហើយត្រូវការការអប់រំជាច្រើនទៀត»។ សុកញ្ញា ពន្យល់។
ស្លាកសញ្ញាបណ្ដាញសុវត្ថិភាពកុមារ
ប្រជាជនទូទៅអាចចូលរួមជាមួយ បណ្ដាញសុវត្ថិភាពកុមារ ដោយទូរសព្ទរាយការណ៍នៅពេលជួបប្រទះ និងសង្ស័យការរំលោភបំពានលើកុមារដូចជា៖
ការប្រើហិង្សា
ការប្រឈមមុខនឹងការជួញដូរ
រងគ្រោះដោយសារគ្រឿងញៀន
ការវង្វេងផ្លូវឬចំណាកស្រុក
ការប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍
ការប្រឈមមុខនឹងការជួញដូរ
រងគ្រោះដោយសារគ្រឿងញៀន
ការវង្វេងផ្លូវឬចំណាកស្រុក
ការប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍
អាចស្វែងរកការសង្គ្រោះពីទីតាំងដែលមានបិតស្លាកបណ្ដាញសុវត្ថិភាពកុមារ ឬទូរសព្ទទៅប្រព័ន្ធហៅបន្ទាន់តាមលេខ៖
០១២ ៣១១ ១១២ (ភ្នំពេញ)
០១៧ ៣៥៨ ៧៥៨ (សៀមរាប)
០១២ ៤៧៨ ១០០ (ក្រុងព្រះសីហនុ)
០៩៥ ៩៦០ ៣០៣ (ប៉ោយប៉ែត)
០៨៩ ៥០០ ០០៨ (អ្នកលឿង)
០៩២ ៩១១ ១១៥ (បាត់ដំបង)
០១៧ ៣៥៨ ៧៥៨ (សៀមរាប)
០១២ ៤៧៨ ១០០ (ក្រុងព្រះសីហនុ)
០៩៥ ៩៦០ ៣០៣ (ប៉ោយប៉ែត)
០៨៩ ៥០០ ០០៨ (អ្នកលឿង)
០៩២ ៩១១ ១១៥ (បាត់ដំបង)
អត្ថបទ៖ ប៉ែន សុផាន់ណា
__________________________________________________________________________________




















